Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យរាជរដ្ឋាភិបាលថា គ្មានការបិទ​ទីក្រុង​ភ្នំពេញនោះទេ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើការបញ្ជាក់​កាលពីយប់មិញ​នេះថា គ្មានការបិទទីក្រុងភ្នំពេញ នោះទេ ហើយថា សារសំឡេងដែល​ត្រូវ​ផ្សព្វផ្សាយ​នៅ​លើ​បណ្តាញ​សង្គម​ពី​ការ​បិទ​ទីក្រុងនោះ គឺជា​ការ​ផ្សព្វផ្សាយ​បំភ័ន្ត ធ្វើ​ឲ្យ​មាន​ភាព​ជ្រួលច្របល់។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល

ការថ្លែង​បញ្ជាក់របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិបាលនេះ គឺក្រោយ​ពីមានការ​ចែកចាយ​នូវ​សារ​ជា​សំឡេងដែលថា “លិខិតចេញពីគណៈរដ្ឋមន្រ្តីចូលទៅរាជវាំងសុំហត្ថលេខាពីសម្តេចសីហមុនី ដើម្បីបិទក្រុង…” ។

យ៉ាងណាក៏ដោយ លោក ផៃ ស៊ីផាន បាន​ស្នើដល់បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​រក្សា​ភាពស្ងប់ស្ងៀម កុំចាញ់បោក​ការ​ឃោសនា​អកុសលនេះ ហើយថា សមត្ថកិច្ច​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែង​ក្លាយ នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់ ដើម្បីរក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​ជាតិ៕

Advertisement
Advertisement