Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តព្រះសីហនុចុះណែនាំ និងផ្អាកអាជីវកម្ម KTV Club និងទីកម្សាន្ត

(ព្រះសីហនុ)៖ បន្ទាប់ពីទទួលបានការណែនាំពីរាជរដ្ឋាភិបាល អាជ្ញាធរ​ខេត្ត​ព្រះសីហនុ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត ក្រោមការបញ្ជារបស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះធ្វើការណែនាំ និងផ្អាកអាជីវកម្ម KTV ក្លឹប និងកន្លែងកម្សាន្ត​ផ្សេងៗ សរុបទាំងអស់ចំនួន៩៦កន្លែង ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរីករាលដាល ជំងឺកូវីដ-១៩ ពិសេសពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា។

អាជីវកម្មទាំង ៩៦កន្លែងនោះ រួមមាន៖ ខារ៉ាអូខេ ចំនួន ៥១ កន្លែង, ឌីស្តូតែក ចំនួន ៤ កន្លែង, បៀហ្គាឌីន ចំនួន ៧ កន្លែង, ម៉ាស្សា ចំនួន ២៦ កន្លែង, ស្ទីម សូណា ចំនួន ២ កន្លែង, ក្លឹបហាត់ប្រាណ ចំនួន ៥ កន្លែង និងរោងភាពយន្ត ចំនួន ១ កន្លែង។

ជាមួយគ្នានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាដល់ក្រុមការងារចម្រុះ និងអាជ្ញាធរក្រុង-ស្រុកទាំង៥ ត្រូវបន្តការតាមដាន និងពិនិត្យជាប្រចាំ ក្នុងករណីរកឃើញទីតាំងណាមួយ មិនស្ដាប់តាមការណែនាំរបស់រាជ រដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ត្រូវចុះបិទជាបន្ទាន់ ដោយមិនត្រូវបណ្ដែតបណ្ដោយនោះឡើយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យអភិបាលក្រុងស្រុក បង្កើនការផ្សព្វផ្សាយអំពីវិធានការសុខាភិបាលនៅតាមមូលដ្ឋាន ទីវត្តអារាម និងតំបន់ទីប្រជុំជន រួមទាំងត្រូវបន្តយកចិត្តទុកដាក់តាមដានចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement