(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម សូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌដូនពេញ ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ផ្សារថ្មីទី២ និង សង្កាត់ស្រះចក នៅក្នុងមូលដ្ឋានខណ្ឌ ដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ៤,០០០ម៉ាស់ ។
សូមបញ្ជាក់ថា ម៉ាស់ ដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋទូទាំងមូលដ្ឋានខណ្ឌដូនពេញ៕