Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

មួយថ្ងៃ កម្ពុជា​នាំស្រូវ​ជាង​២ម៉ឺនតោន​ទៅ​កាន់​ប្រទេស​វៀតណាម

(ភ្នំពេញ)៖ គិតត្រឹម​រយៈ​ពេល​១ថ្ងៃ កម្ពុជា​បាន​នាំចេញ​ស្រូវ​ទៅ​កាន់ប្រទេស​វៀតណាម ដែលជា​ប្រទេស​ជិតខាង​ប្រមាណជា ជាង២ម៉ឺនតោន នៅក្នុងរដូវប្រមូល​ផលនេះ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម​កម្ពុជា បាន​ឲ្យដឹងតាមរយៈ​បណ្តាញ​សង្គមថា គ្រាន់តែ​ខេត្ត​ព្រៃវែង​មួយ ក្នុងមួយថ្ងៃ មានស្រូវប្រមាណ ១០ ៥២៤តោន ត្រូវ​បាន​គេ​នាំចេញ​ទៅ​កាន់ប្រទេស​វៀតណាម។

ហើយ​បើ​គិត​ពី​ការ​នាំស្រូវ​ចេញពី​កម្ពុជា ទៅ​កាន់ប្រទេស​វៀតណាម​តាម​ស្រុក​សំខាន់ៗជាប់ព្រំដែន មកទល់ពេលនេះ គឺមានចំនួន ១ ៥៣៦ ៣៥០តោនហើយ។

សម្រាប់តម្លៃស្រូវដែលឈ្មួញបាន​នឹង​កំពុងទិញពីប្រជាពលរដ្ឋ​ខ្មែរវិញ ត្រូវ​បាន​លោករដ្ឋមន្រ្តីបញ្ជាក់ថា ក្នុងនោះ ស្រូវ​ផ្ការំដួលសើម មានតម្លៃ ១១៣០រៀល​ក្នុង​មួយគីឡូក្រាម, ស្រូវ OM5451 មានតម្លៃ ៩១០រៀល​ក្នុងមួយគីឡូក្រាម និង​ស្រូវអ៊ីអ៊ែ504 មានតម្លៃ ៩២០រៀល​ក្នុងមួយគីឡូក្រាម៕

Advertisement
Advertisement