Connect with us

ក្នុងស្រុក

រកឃើញ​បុរស​ជនជាតិ​អាមេរិកម្នាក់​មាន​ផ្ទុក​កូវីដ​១៩

ចុះផ្សាយ

ថ្ងៃ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល​បាន​ឲ្យដឹង​នៅព្រឹក​ថ្ងៃទី១៤ ខែវិច្ឆិកា នេះ​ថា គេបានរកឃើញ​បុរស​ជនជាតិ​អាមេរិក​កាំង​ម្នាក់ អាយុ​៦៩ឆ្នាំ មានវិជ្ជមាន​វីរុស​កូវីដ​១៩ បន្ទាប់ពី​គាត់​ធ្វើដំណើរ​មកពីសហរដ្ឋអាមេរិក រួច​បន្ត​ជើង​ហោះហើរនៅ​ប្រទេស​ចិនតៃវ៉ាន់ និង​បាន​មក​ដល់​កម្ពុជា​កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ហើយបច្ចុប្បន្នបុរស​រូបនេះ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្ត​ភាពខ្មែរ​សូវៀត។

ជាការ​កត់សម្គាល់ អ្នកដំណើរតាមជើងយន្តហោះ​ជាមួយ​បុរស​ជនជាតិអាមេរិកកាំងខាងលើ​មាន​សរុប​ចំនួន ៧១នាក់ តែ​អ្នក​រួម​ដំណើរ​ទាំង​៧០នាក់ មិន​បាន​រកឃើញវិជ្ជមានវីរុស​កូវីដ​១៩ទេ ហើយ​ត្រូវ​បានដាក់​ឲ្យ​ធ្វើ​ចត្តាឡីស័ក​ចំនួន១៤ថ្ងៃ នៅ​មណ្ឌល​ទ័ពអាកាស និង​សណ្ឋាគារ​ចំនួន៣ទៀត​ក្នុងរាជធានីភ្នំពេញ៕

Advertisement
error: Content is protected !!