Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរ​ខណ្ឌដូនពេញ បន្ត​ចែក​ម៉ាស់​ដល់ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុង​មូលដ្ឋាន ចំនួន២ពាន់ម៉ាស់​បន្ថែមទៀត

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ នេះ ឯកឧត្តម សួន រិនឌី អនុប្រធានទី១ ក្រុមការងារចុះជួយមូលដ្ឋានខណ្ឌដូនពេញ, លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ, លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបន្តចុះចែកម៉ាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ក្នុងសង្កាត់ស្រះចក ក្នុងមូលដ្ឋានខណ្ឌដើម្បីចូលរួមទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ សរុបចំនួន ២,០០០ម៉ាស់។

សូមបញ្ជាក់ថា ម៉ាស់ ដែលក្រុមការងារកំពុងចុះចែកជូននាពេលនេះ គឺទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋទូទាំងមូលដ្ឋានខណ្ឌដូនពេញ៕

Advertisement
Advertisement