Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណបក្ស​ចំនួន៣ដែលមិនសូវមានសំឡេង ចងសម្ព័ន្ធភាពជាមួយ​គ្នាមុនការបោះឆ្នោតមកដល់

គណបក្សទាំង៣នេះ នឹងចងសម្ព័ន្ធជាមួយគ្នានៅដើមខែធ្នូ

ភ្នំពេញ៖ គណបក្សចំនួន៣ ដែលគេសង្កេតឃើញថា មិន​សូវមាន​សំឡេងគាំទ្រនៅ​ក្នុងការបោះឆ្នោត​នាពេលកន្លងមក គឺគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ របស់លោក ម៉ម សូណង់ដូ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ និងគណបក្សខ្មែរតែមួយរបស់លោក កែម រិទ្ធិសិត បានប្រកាសថា នឹង​ចង​សម្ព័ន្ធភាព​ជាមួយ​គ្នានៅដើមខែធ្នូខាងមុខ ក្រោមឈ្មោះ «សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ ( ស . ប . ខ ) THE ALLIANCE OF KHMER DEMOCRATS ( A.K.D)» ។

គណបក្សទាំង៣នេះ នឹងចងសម្ព័ន្ធជាមួយគ្នានៅដើមខែធ្នូ

លោក ម៉ម សូណង់ដូ ប្រធានគណបក្ស​សំបុក​ឃ្មុំសង្គមប្រជាធិបតេយ្យបានថ្លែងថា ការចងសម្ព័ន្ធអ្នកប្រជាធិបតេយ្យខ្មែរគឺត្រូវធ្វើឲ្យបានគង់វង្សល្អហើយចង់បានលេខបូកដោះស្រាយបញ្ហាសង្គមឲ្យមានភាពយុត្តិធម៌។ លោកថា ការចងសម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យខ្មែរ គឺធ្វើជាគំរូដោយចាប់ផ្តើមធ្វើពីគណបក្សបី ដែលគណបក្សទាំងបី មានគោលនយោបាយប្រហាក់ប្រហែលគ្នានិងទិសដៅដូចគ្នាទាក់ទងរឿងជាតិ សន្តិភាព និងយុវជនហើយក៏មានការលើកឡើងអំពីសន្ធិសញ្ញាសន្តិភាព២៣ តុលា ផងដែរ។

លោកម សូណង់ដូ បានបញ្ជាក់ថា ការចងសម្ព័ន្ធភាពនេះគឺគណបក្សទាំងបីមិនច្របាច់ បញ្ចូលគ្នាទេដោយគណបក្សនិមួយៗរក្សាទុកនៅដដែលពោលគឺមិនច្របាច់ចូលគ្នាតែមួយ ហើយក៏មិនរំលាយគណបក្សទាំងបីចូលគ្នាដែរ។ ហើយអ្វីដែលធ្វើនេះគឺមានបំណងចង់ឲ្យគណបក្សនយោបាយនានាចូលរួមជាមួយសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យខ្មែរ៕

Advertisement
Advertisement