Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ កម្ពុជា​គ្មានករណីឆ្លងវីរុស​កូវីដ​១៩ថ្មី, ចំណែកលទ្ធផលតេស្ត​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍៣វិច្ឆិកាលើកទី៤ ជាង១ពាន់នាក់អវិជ្ជមាន

សកម្មភាពក្រុមគ្រូពេទ្យយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩

ភ្នំពេញ៖ តាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២០នេះ​ឲ្យដឹងថា នៅថ្ងៃនេះ​ កម្ពុជា​ពុំ​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​នោះទេ ហើយ​ក៏​គ្មាន​ករណីជា​សះស្បើយ​ដែរ។

សកម្មភាពក្រុមគ្រូពេទ្យយកសំណាកដើម្បីធ្វើតេស្តរកកូវីដ១៩

ដោយ​ឡែក​អ្នកពាក់ព័ន្ធព្រឹត្តិការណ៍​៣វិច្ឆិកា សរុបចំនួន ១៤២២នាក់ ដែលបានធ្វើ​តេស្ត​លើកទី៤ កាលពីថ្ងៃម្សិលមិញ លទ្ធផល​ពីវិទ្យាស្ថានប៉ាស្ទ័រ​បាន​បង្ហាញថា ពួកគេ​អវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំងអស់។

Advertisement
Advertisement