Connect with us

Hi, what are you looking for?

ក្នុងស្រុក

បណ្តេញចេញជនជាតិចិន៨នាក់ចេញពីកម្ពុជា ក្រោយ​ប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀន និងសេវាផ្លូវភេទ

ភ្នំពេញ៖ នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ កាលពីថ្ងៃអង្គារ​កន្លងទៅនេះ បានធ្វើការបណ្តេញជនជាតិចិន ចំនួន៨នាក់ ឲ្យ​ចេញពី​កម្ពុជាតាមជើងយន្តហោះចេញលេខ ZA493 (KOS-CTU)។

ជនជាតិចិនដែលត្រូវបណ្តេញចេញពីកម្ពុជា

ជនជាតិចិនទាំង៨នាក់នេះ មាន ១.ឈ្មោះ MA QING LAI ភេទប្រុស អាយុ ៤៧ឆ្នាំពាក់ព័ន្ធនឹងបទល្មើសអំពើលួច, ២. ឈ្មោះ ZOU XIANG ភេទប្រុស អាយុ ២៨ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ជួញដូរដោយខុសច្បាប់នៅសារធាតុញៀន, ៣. ឈ្មោះ LI YIBO ភេទប្រុស អាយុ ២៥ឆ្នាំ, ៤. ឈ្មោះ YU ZHIN QING ភេទប្រុស អាយុ ២៩ឆ្នាំ, ៥. ឈ្មោះ XIN LONG ភេទប្រុស អាយុ ៣២ឆ្នាំ ពាក់ព័ន្ធនឹងបទល្មើស ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន, ៦. ឈ្មោះ DU CHUN MEI ភេទស្រី អាយុ ៣២ឆ្នាំ, ៧. ឈ្មោះ LI LUSHAN ភេទស្រី អាយុ ៣៣ឆ្នាំ និង៨. ឈ្មោះ YUAN JIN YAN ភេទស្រី អាយុ ២៦ឆ្នាំ។

សមត្ថកិច្ច​បញ្ជាក់ថា ពួកគេ​ត្រូវ​បណ្តេញចេញឲ្យចេញផុតពីប្រទេសកម្ពុជា ដោយ​មាន​ប្រថាប់ត្រាហាមចូលព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ឆ្នាំ ចំណែកឈ្មោះ MA QING LAI ហាមចូលប្រទេសជាស្ថាពរ៕

Advertisement
Advertisement