Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋបាលរាជធានីភ្នំពេញ​ប្រកាស​ប្រមូល​ថ្លៃសំរាម ហើយ​អ្នក​ដែលមិនបង់នឹង​ត្រូវ​កត់ចូលជាបំណុល

កម្មករប្រមូលសំរាម កំពុងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ

ភ្នំពេញ – រដ្ឋបាល​រាជធានីភ្នំពេញ​កាលពីថ្ងៃទី២០ វិច្ឆិកា ម្សិលមិញ​នេះ បាន​ប្រកាស​ធ្វើ​ការ​ប្រមូល​ថ្លៃសេវាប្រមូលសំរាម និង​សំណល់រឹងសម្រាប់​ខែតុលា ឆ្នាំ​២០២០ ហើយ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ខកខាន​មិន​បាន​បង់ថ្លៃ​សំរាម​សម្រាប់​ខែកញ្ញា និង​ខែមុនៗ រដ្ឋបាល​រាជធានីភ្នំពេញបាន​កត់ត្រាជាបំណុល​រួចហើយ។

កម្មករប្រមូលសំរាម កំពុងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ

តាម​សេចក្តីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញបាន​បញ្ជាក់ថា ខ្លួនបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឲ្យប្រជាពល​រដ្ឋ ជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរៈជនភ្ញាក់រលឹក និងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណងរឹង ឲ្យបានទាន់ពេលវេលាកំ​ណត់​។

ដោយឡែក ថ្លៃសេវាប្រមូលសំរាមខែតុលា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០៕

Advertisement
Advertisement