Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

សាយ រត់ទៅ​ដល់ខេត្ត​សៀមរាប​ហើយ ដោយ​ប្រមូលថវិកាបាន​ប្រមាណជាង​៤០ម៉ឺន​ដុល្លារ

សៀមរាប – នៅ​រសៀល​ថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ​២០២០ម្សិលមិញ សាយ ដែលជា​អ្នក​រត់​ជុំវិញ​ប្រទេស​កម្ពុជារយៈ​ពេល ៩៩ថ្ងៃ ដើម្បី​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ត​សៀមរាប បានទៅ​ដល់​​ខេត្ត​សៀមរាប​ហើយ ដោយទទួលបានថវិកា​ពីសប្បុរសជនជាង ៤០ម៉ឺនដុល្លារ។

សាយ ត្រូវទទួលការស្វាគមន៍ ពេលទៅដល់ខេត្តសៀមរាប

សាយ មានឈ្មោះពិតថា អ៊ួ​ន បឋម អាយុ​៣០​ឆ្នាំ ជា​សិល្បករម្នាក់ បានចាប់ផ្ដើម​រត់​ក្នុង​ព្រឹត្តិការណ៍ «​រត់​ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ​» ដោយ​ចេញពី​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦​ខែតុលា​ឆ្នាំ​២០២០​។ បន្ទាប់ពីមក​ដល់ខេត្ត​សៀមរាប សាយ គ្រោង បន្តដំណើរ​កាត់​តាម​ខេត្តព្រះវិហារ និង​បន្ត​រហូតដល់​ខេត្តព្រៃវែង​រហូតដល់​គោលដៅ​ចុងក្រោយ នៅ​រាជធានី​ភ្នំពេញ​។ តាម​គម្រោង​ការរត់​សប្បុរសធម៌ ជុំវិញ​ប្រទេស​នេះ ធ្វើឡើង​រយៈពេល ៩៩​ថ្ងៃ គឺ​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី​១៣ ខែមករា ដែលមាន​រយៈ​ចម្ងាយ​ជាង ២​ពាន់​គីឡូម៉ែត្រ​។​

សូម​បញ្ជាក់ថា ​ក្នុង​មួយថ្ងៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​១៩៩៩ មក​ទទួល​ការព្យាបាល និង​ថែ​កុមារ​កម្ពុជា ពី ៤០០ ទៅ ៥០០​នាក់​។ ក្នុង​ឆ្នាំ​២០២០ ការប្រតិបត្តិ​ការ​រប​ស់​មន្ទីរពេទ្យ​ជួប​បញ្ហា​ធំ ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ ដែល​ធ្វើឱ្យ​ការ​រៃអង្គាស​ថវិកា ទាំង​ក្នុង​និង​ក្រៅប្រទេស សម្រាប់​ទ្រទ្រង់​ការចំណាយ​ជាប្រចាំ​ឆ្នាំ ធ្លាក់ចុះ​ជាខ្លាំង​៕

Advertisement
Advertisement