ភ្នំពេញ – ក្នុងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី២៤ វិច្ឆិកានេះ បានណែនាំដល់ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ដែលមានបំណងចូលគាល់ព្រះមហាក្សត្រ និងចូលជួបសម្តេចប្រធានព្រឹទ្ធសភា សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី ត្រូវតែធ្វើតេស្តរកវីរុសកូវីដ១៩ជាមុនសិន ដើម្បីបញ្ចៀសហានិភ័យនៃការចម្លងកូវីដ១៩។
តាមសេចក្តីណែនាំបញ្ជាក់ថា ប្រតិភូ អង្គរក្សផ្ទាល់ អ្នកបើកបរ និងអ្នកសារព័ត៌មាន ត្រូវធ្វើតេស្តរកកូវីដ១៩ មុនពេលមកដល់, ពេលមកដល់ និងពេលជំនួបសវនាការ ព្រមទាំងក្រោយជំនួបសវនាការ ពោលគឺបើជួបនៅពេលរសៀល គឺត្រូវធ្វើតេស្តនពេលព្រឹក មុនចូលគាល់ ឬជួប។
សូមអានលម្អិតខាងក្រោម៖