Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាមេរិកបន្ថែម ៦០ម៉ឺនដុល្លារទៀត ដល់សហគន៍ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង

ឯកអគ្គរដ្ឋទូតអាមេរិក និងភ្នាក់ ងារផ្ដល់ជំនួយ

ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក តាមរយៈអង្គ ការ USAID នឹងផ្តល់ជំនួយ ក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារ ពីលើ ជំនួយ ១០ ម៉ឺនដុល្លារកាលពីខែតុលាដើម្បីជួយដល់សហគមន៍រងការប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងនៅកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុកផេក របស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២៤ វិច្ឆិកានេះ ។

ឯកអគ្គរដ្ឋទូតអាមេរិក និងភ្នាក់ ងារផ្ដល់ជំនួយ

ស្ថានទូតបានឲ្យដឹងថា «សហរដ្ឋអាមេរិក មានកិត្តិយសក្នុងការផ្តល់ជំនួយ បន្ថែមជូនដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹក ជំនន់។ ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយ ក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារ ពីលើ ជំនួយ ១០ ម៉ឺនដុល្លារកាលពីខែតុលា ទៅដល់ដៃគូរបស់យើងគឺ កម្មវិធីស្បៀងអាហារពិភពលោក ដើម្បី ជួយ ដល់ សហគមន៍ រងការប៉ះពាល់ដោយទឹក ជំនន់»។

ការប្រកាសផ្ដល់ជំនួយដល់កម្ពុជាបានធ្វើឡើងដោយ មានការចូលរួម ពីលោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy អ្នកស្រី Veena Ready នាយិកាទីភ្នាក់ងារជំនួយ អាមេរិក USAID នៅកម្ពុជា និង អ្នកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារ ពិភពលោក និងជា នាយិកាប្រចាំប្រទេសកម្ពុជា៕

Advertisement
Advertisement