Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញបើក​កិច្ច​ប្រជុំ​ប្រចាំ​ខែវិច្ឆិកា ពិនិត្យ​លើ​របៀបវារៈ៥សំខាន់ៗ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំ​កិច្ច​ប្រជុំ

ភ្នំពេញ – នៅរសៀលថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈអភិបាលខណ្ឌដូនពេញ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតី លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដើម្បីពិនិត្យ កែសម្រួលបំពេញបន្ថែម លើរបៀបវារៈសំខាន់ៗចំនួន៥។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ដឹកនាំ​កិច្ច​ប្រជុំ

របៀបវារៈ​ដែល​ត្រូវ​ពិនិត្យ​ពិភាក្សានោះ​រួម​មាន៖

១-ការងារពិនិត្យសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី ១៦ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣។

២-ការកែសម្រួលការរៀបចំគម្រោងចំណូល-ចំណាយថវិការដ្ឋបាលខណ្ឌ និងការវិភាគឥណទានថវិកាចំណាយបន្ទុកបុគ្គលិករបស់ការិយាល័យជំនាញ សម្រាប់ឆ្នាំ២០២១។

៣-ការងារពិនិត្យ និងឆ្លងរបាយការណ៍ ប្រចាំខែវិច្ឆិកា និងទិសដៅខែធ្នូ ឆ្នាំ២០២០ របស់រដ្ឋបាលខណ្ឌដូនពេញ ។

៤-ឆ្លងសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់មន្ត្រីបម្រើការងារក្នុងរដ្ឋបាលខណ្ឌដូនពេញ។

៥-កិច្ចការងារផ្សេងៗ រួមមាន÷ ការងារធ្វើចត្តាឡីស័ក, ការងារចែកម៉ាសជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន, ការងារតែងតាំងមន្ត្រីការ, ពិនិត្យ និងវាយតម្លៃការងាររៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ទាំង១១ និងទីរួមផ្សារទាំង៣ នៃខណ្ឌដូនពេញ៕

Advertisement
Advertisement