Connect with us

Hi, what are you looking for?

អន្តរជាតិ

អាហ្សង់ទីន កាន់ទុក្ខ​រយៈ​ពេល៣ថ្ងៃ ក្រោយ​ការ​ស្លាប់របស់អតីតកីឡាករ ម៉ារ៉ាដូណា

ពលរដ្ឋអាហ្សង់ទីន នឹង​កាន់ទុក្ខរយៈពេល៣ថ្ងៃ

ពលរដ្ឋអាហ្សង់ទីន​ ក៏ដូចជាក្រុមអ្នកគាំទ្រ នៅអ៊ីតាលី បានបង្ហាញការសោកស្តាយយ៉ាងខ្លាំង​ដល់ការស្លាប់របស់អតីតកីឡាករ​លំដាប់ពិភពលោក Diego Maradona ។

ពលរដ្ឋអាហ្សង់ទីន នឹង​កាន់ទុក្ខរយៈពេល៣ថ្ងៃ

ពលរដ្ឋអាហ្សង់ទីន ជាច្រើននាំគ្នាទៅកាន់ ទីលានសាធារណៈ និងបណ្តាពហុកីឡដ្ឋាន ដើម្បីគោរពវិញ្ញាណក្ខន្ធ Diego Maradona​ ដែលបានលាចាកលោកនេះក្នុងអាយុ​៦០ឆ្នាំដោយសារបញ្ហាបេះដូង នៅគេហដ្ឋានរបស់លោក។

នាពេលកន្លងទៅ អតីតស្តេចបាល់ទាត់ឆ្នើមរបស់អាហ្សង់ទីន លោក Diego Maradona បានចូល​មន្ទីរពេទ្យ​ដើម្បីធ្វើ​ការ​វះកាត់ខួរក្បាល។ ក្រោយបានចាកចេញពីមន្ទីរពេទ្យ លោកបានទៅស្នាក់នៅក្នុងផ្ទះរបស់លោក ដែលស្ថិតនៅទីក្រុង Tigre។

កីឡាករ បាល់ទាត់រូបនេះមានកម្ពស់ទាប តែលេងបាល់ទាត់ជាខ្សែប្រយុទ្ធ លឿន និងជំនាញទាត់បញ្ចូលទី ក្នុងលំដាប់ពិភពលោក៕

Advertisement
Advertisement