Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងម៉ាស្សា Daimond សង្ស័យពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម

ភ្នំពេញ – នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះ ដឹកនាំដោយ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះបង្រ្កាបទីតាំងអាជីវកម្មម៉ាស្សាយីហោ ដាយមិន (Daimond Massage) ស្ថិតនៅផ្ទះលេខ៤៨C ផ្លូវលេខ ២២២ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អាជ្ញាធរចុះពិនិត្យទីតាំងម៉ាស្សា

នៅពេលចុះមកដល់ទីតាំងខាងលើនេះ ក្រុមការងារចម្រុះបានពិនិត្យឃើញជាក់ស្ដែងឃើញថា ទីតាំងត្រូវបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស ជាអ្នកមើលការខុសត្រូវទីតាំងទាំងមូល និងបានសហការជាមួយកម្លាំងចម្រុះឲ្យ​ចូលធ្វើការត្រួតពិនិត្យក្នុងទីតាំង រកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ស្រោមអនាម័យ និងទឹករំអិល មួយចំនួន ដកហូតកុំព្យូទ័រ០១គ្រឿង Printer ០១គ្រឿង , DVR ម៉ាក Hikvision០១គ្រឿង Tablet ម៉ាកSamsung០១គ្រឿង -ទូរស័ព្ទម៉ាកOppo ពណ៌ខ្មៅ០១គ្រឿង និងកាបូបដៃពណ៌ខ្មៅ (របស់ឈ្មោះ សេង ហុកសុខរស្មី) បញ្ជីចំណូល ចំនួន០៣ក្បាល និង ឯកសារមួយចំនួន។

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើល្មើសនឹងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ ១៦៧សជណ.អរហ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ (ពិសេស ស្រោមអនាម័យ និងទឹករំអិល) ដែលមានតម្រុយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនោះ ក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន៕

Advertisement
Advertisement