Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​នឹង​ផ្តល់​ម៉ាស់​ជាង​១លាន ដល់ប្រទេស​ទីម័រលេស្តនៅចុងខែនេះ

ជំនួយម៉ាស់ចំនួន១លាន នឹង​ត្រូវកម្ពុជាផ្តល់ដល់ប្រទេសទីម័រនៅចុងខែនេះ

ភ្នំពេញ – សម្តេចតេជោ​ ហ៊ុន​ សែន​​ នាយករដ្ឋមន្រ្តី នៃ​កម្ពុជា​បាន​ប្រកាសថា កម្ពុជានឹងផ្តល់ម៉ាស់​ចំនួនជាង១លាន​ម៉ាស់ ព្រមទាំងសម្ភារ:ពេទ្យមួយចំនួន​ ដល់ប្រទេសទីម័រលេស្ត​ នៅថ្ងៃទី២៩​ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ។

ជំនួយម៉ាស់ចំនួន១លាន នឹង​ត្រូវកម្ពុជាផ្តល់ដល់ប្រទេសទីម័រនៅចុងខែនេះ

​សម្ភារៈសម្រាប់​ការ​ប្រយុទ្ធប្រឆាំងនឹងជំងឺ​ខូវិដ​ ១៩​ ដែលកម្ពុជា​​នឹង​ផ្តល់​ជូន​ប្រទេសទីម័រលេស្ត​នោះ​មានចំនួន​១២​មុខ ដោយ​រួម​មាន ៖ ម៉ាស់ធម្មតាចំនួន ១លាន, ម៉ាស់ក្រណាត់ចំនួន ៥ម៉ឺន, ម៉ាស់ N95 ចំនួន១ម៉ឺន, វែនតា ១ម៉ឺន, សម្លៀក​បំពាក់​ការពារចំនួន ១ម៉ឺន, របាំងការពារមុខ​ចំនួន ១ម៉ឺន, ឧបករណ៍វាស់កំដៅចំនួន ២៥០, ម៉ាស៊ីនជំនួយដល់ការដកដង្ហើមចំនួន ១០, ម៉ាស៊ីនតាមដានសញ្ញាជីវិតចំនួន ១០, ម៉្សៅបាញ់សម្លាប់មេរោគចំនួន ២៥០ធុង, ស្បែកជើងកវែងចំនួន ៥០០គូ និង ទឹកសាប៊ូលាងដៃចំនួន ១ពាន់។

សូ​មបញ្ជាក់ថា គិត​ទាំង​ប្រទេស​ទីម័រ​លេស្ត ប្រទេស​កម្ពុជា​បាន​ផ្តល់ជំនួយ​ជា​ម៉ាស់​ដល់ប្រទេស​៣ហើយ​ក្នុង​តំបន់​អាស៊ាន ដែល​ប្រទេស​២ទៀត​នោះ​រួម​មាន ប្រទេស​ឡាវ និង​ប្រទេស​មីយ៉ាន់ម៉ា៕

Advertisement
Advertisement