Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាកាសធាតុកម្ពុជាផ្ដើមត្រជាក់ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ

អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ហើយ គួរតែមានភួយ និងអាវក្រាស់ៗ

ភ្នំពេញ : ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា អាកាសធាតុនៅក្នុងប្រទេសកម្ពុជា នឹងចាប់ផ្ដើមចុះត្រជាក់ ចាប់ពីថ្ងៃទី ៤ដល់ថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០នេះ។

អាកាសធាតុចាប់ផ្ដើមចុះត្រជាក់ហើយ គួរតែមានភួយ និងអាវក្រាស់ៗ

ក្រសួងបានបញ្ជាក់នៅលើតារាងព្យាករណ៍របស់ខ្លួនពីថ្ងៃទី ២-៨ ធ្នូ ថា ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន នឹងរំកិលចុះមកក្រោមជាលំដាប់ ដោយនៅថ្ងៃទី៤ ខែធ្នូ នឹងរំកិលចុះមកដល់លើភាគកណ្តាលប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ខ្លាំង។ ស្ថានភាពបែបនេះ ធ្វើឲ្យធាតុអាកាស នឹងចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី៤-៧ ខែធ្នូ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរមា មានពី១៩-២១អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៦-២៨អង្សាសេ

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
* សីតុណ្ហភាពអប្បបរមា មានពី ១៧-១៩អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី២១-២៣អង្សាសេ
* សីតុណ្ហភាពអតិបរមា មានពី ២៥-២៧អង្សាសេ ៕

Advertisement
Advertisement