Connect with us

Hi, what are you looking for?

ក្នុងស្រុក

ម៉ាសជាង១លានរបស់កម្ពុជា ត្រូវ​ប្រគល់ដល់រដ្ឋាភិបាលទីម័រខាងកើតរួចរាល់ហើយ

ម៉ាស់ជាង១លានរបស់កម្ពុជាត្រូវប្រគល់ដល់រដ្ឋាភិបាលទីម័រខាងកើត

ម៉ាសរបស់កម្ពុជាចំនួន១លាន៥ម៉ឺន និងសម្ភារៈបរិក្ខារមួយចំនួនទៀត ដែល​ដឹក​តាម​យកយន្តហោះ ចាក់ចេញពី​ប្រទេស​កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះ ឥឡូវបានប្រគល់ដល់រដ្ឋាភិបាល និងប្រជាជនទីម័រខាងកើតរួចរាល់ហើយ។

ម៉ាស់ជាង១លានរបស់កម្ពុជាត្រូវប្រគល់ដល់រដ្ឋាភិបាលទីម័រខាងកើត

ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនោះ រួមមាន៖ ម៉ាសចំនួន១លាន, ម៉ាសក្រណាត់៥ពាន់, ម៉ាស N95 ចំនួន១ម៉ឺន, វែនតាសុវត្ថិភាព ចំនួន១ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន១ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន២៥០, របាំងមុខចំនួន១ម៉ឺន, ម៉ាស៊ីនជំនួយដល់ការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន១០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន១០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ២៥០កេស, ស្បែកជើងក៏វែងសុវត្ថិភាព៥០០គូ និងសាប៊ូលាងដៃ១ពាន់គូ៕

Advertisement
Advertisement