Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្លូវ​៣៤ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ចាប់​ផ្តើម​ដំណើរការអ៊ុតបេទីមហើយ

ព្រះសីហនុ – ហេដ្ឋារចនា​សម្ព័ន្ធ​ផ្លូវ​៣៤ខ្សែ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ចាប់​ផ្តើម​ដំណើរ​ការ​អ៊ុតបេទីមហើយ​នៅថ្ងៃទី២ ខែធ្នូ​នេះ ដោយ​មាន​ការ​ចុះ​ពិនិត្យ​ដោយ​ផ្ទាល់ពី​លោក លោក​ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និង​សំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា។

លោក ជា សុផារ៉ា និងប្រតិភូ ចុះពិនិត្យ​មើល​ការ​ចាក់បេទីមនៅតាមដងផ្លូវក្នុងខេត្តព្រះសីហនុ

គួរបញ្ជាក់ថា ការអ៊ុតកៅស៊ូបេទីមីន័រនេះ គឺមាន​កម្រាស់ ០.០៧ ម៉ែត្រ បន្ថែមពីលើបេតុង ដែលបានចាក់រួចកម្រាស់០.២៥ម៉ែត្រ ហើយ​ជាជំហានដំបូងនេះក្រុមការងារនឹងធ្វើការអ៊ុតបេទីមលើខ្សែផ្លូវធំៗជាមុន និងបន្តទៅខ្សែផ្លូវផ្សេង ទៀតតាមផែនការ និងពេលវេលាដែលបានគ្រោងទុក។

ក្រុមហ៊ុនស្ថាបនាផ្លូវ និងក្រុមហ៊ុនអ៊ុតបេទីមនឹងសហការគ្នាដើម្បីឲ្យ​ដំណើរការស្ថាបនា និងអ៊ុតបេទីមធានាបាននូវបរិមាណ គុណភាព និងសោភ័ណ្ឌភាព ហើយ​ក្រុមហ៊ុន​បញ្ជាក់ថា ខ្លួន​នឹងប្រើពេលវេលា ៩០ថ្ងៃ ដោយ​គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភះ ឬដើមខែមីនា ឆ្នាំ ២០២១ ខាងមុខ៕

Advertisement
Advertisement