Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាល​ក្រុង​ព្រះសីហនុ​ស្នើ​ដល់បងប្អូនអាជីវករ​ចូលរួម​ជាមួយ​អាជ្ញាធរ រក្សា​សណ្តាប់ធ្នាប់​សោភ័ណភាព​ និងបរិស្ថាន

-

ព្រះសីហនុ – ខណៈបច្ចុប្បន្ននេះ ក្រុងព្រះសីហនុមានការអភិវឌ្ឍន៍រីកចម្រើន គួរឲ្យកត់សម្គាល់ គេ​​សង្កេតឃើញមានមធ្យោបាយយានយន្ត ការលក់ដូរក៏មានការកើនឡើងច្រើនផងដែរ ដូចនេះទាមទារឲ្យមានការចូលរួមគោរពការចតយានយន្ត និងការលក់ដូរគ្រប់ប្រភេទ ដោយ​មិនត្រូវយកចិញ្ចើមផ្លូវសាធារណៈដើម្បីបម្រើជាកន្លែងចំណតរថយន្តនិងប្រកបអាជីវកម្មផ្សេងៗដែលបង្កឲ្យបាត់នូវសោភ័ណ្ឌភាព និងការកកស្ទះចរាចរណ៍នោះ​ឡើយ។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុបានឲ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្តអាជ្ញាធរក្រុងក្នុងការរៀបចំសណ្តាប់ធ្នាប់គឺនៅតាមគោលដៅនីមួយៗ បានដាក់កម្លាំងប្រជាការពារ សណ្ដាប់ធ្នាប់ក្រុង ធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយទៅដល់បងប្អូនប្រជាពលរដ្ឋដែលយកចំណីផ្លូវសាធារណៈរបស់រដ្ឋមកប្រកបអាជីវកម្មផ្សេងៗដែលបង្កឲ្យបាត់នូវសោភ័ណភាពបង្កការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុខណៈពេលដែលបងប្អូនបានយក ចំណីផ្លូវ ចិញ្ចឹមផ្លូវ មកប្រកបអាជីវកម្ម។ ដូចនេះបើមិនស្ដាប់ការណែនាំរបស់អាជ្ញាធរ ក្រុមការងាររបស់ក្រុង និងធ្វើការដកហូតនូវសំភារៈនិងមធ្យោបាយយានយន្តគ្រប់ប្រភេទ ដែលបានចតនៅលើ ចិញ្ចើមផ្លូវសាធារណៈ តាមទីប្រជុំជនផ្សារ យកមកសាលាក្រុង ដើម្បីរក្សាទុករយៈពេលមួយសប្តាហ៍ជាការព្រមាន និងធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពរបស់ខ្លួន ត្រូវចូលរួមជាមួយនឹងអាជ្ញាធរក្នុងការរៀបចំសណ្ដាប់ធ្នាប់ ដើម្បីផលប្រយោជន៍រួមព្រោះក្រុងព្រះសីហនុនាពេលបច្ចុប្បន្នកំពុងមានការអភិវឌ្ឍន៍រីកចម្រើនផ្លូវទាំង ៣៤ ខ្សែបាន ស្ថាបនារួចរាល់ផ្នែកបេតុង និង បន្តស្ថាបនាក្រាលកៅស៊ូក្នុងអំឡុងដើមខែធ្នូខាងមុខនេះផងដែរ។

លោកអភិបាលក្រុងក៏បានបន្តទៀតថា ក្រុងព្រះសីហនុគឺជាក្រុងទេសចរណ៍ដូចនេះទាមទារឱ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ ដែលប្រកបរបរអាជីវកម្មផ្សេងៗ ចូលរួម ជាមួយនឹងអាជ្ញាធរក្រុងក្នុងការរក្សានូវសណ្ដាប់ធ្នាប់សោភ័ណភាពបរិស្ថានល្អ សាកសមទៅនឹងទីក្រុងទេសចរណ៍ធម្មជាតិ មានឆ្នេរសមុទ្រសល្អស្អាត ទឹកសមុទ្រខៀវស្រងាត់ និងជាតារារះនាទិសនិរតី៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement