Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តព្រះសីហនុ នឹងធ្វើ​ការ​ពង្រីកផ្លូវជុំវិញមន្ទីរពេទ្យ​បង្អែកដល់៤០ម៉ែត្រ

-

ព្រះសីហនុ – អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ឲ្យដឹងថា ខ្លួន​គ្រោង​នឹង​ធ្វើ​ការ​ពង្រីក​ផ្លូវលេខ២០០ ដែលស្ថិតនៅជុំវិញ មន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដល់៤០ម៉ែត្រស្របតាមប្លង់ប្រព័ន្ធសុរិយោដី។

តាម​ការ​បញ្ជាក់របស់រដ្ឋបាលខេត្តព្រះសីហនុ ការស្ថាបនាពង្រីក​ផ្លូវលេខ២០០នេះ គឺធ្វើ​ឡើង​ក្នុងគោលបំណងធំៗ ចំនួន៤ ៖

-អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដើម្បីផលប្រយោជន៍សាធារណៈ

-លើកកម្ពស់ការផ្តល់សេវាសុខាភិបាល និងសុខមាលភាពសាធារណៈ

-លុបបំបាត់ការយកទីតាំងសាធារណៈមកធ្វើអាជីវកម្ម និងជាសម្បត្តិឯកជន

-លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ។ល។

ដូច្នេះដើម្បីដំណើរការគម្រោងស្ថាបនាវិថី៧មករា(ផ្លូវលេខ២០០)នេះទទួលបានជោគជ័យ រដ្ឋបាលខេត្ត ស្នើសុំកិច្ចសហការពីបងប្អូនប្រជាពលរដ្ឋដែលបានរស់នៅ និងកំពុងធ្វើការសាងសង់សំណង់មិនរៀបរយ នៅលើដីចំណីផ្លូវ (ផ្លូវលេខ២០០)នេះ ធ្វើការរុះរើសំណង់របស់ខ្លួន និងប្រគល់ទីតាំងដីផ្លូវលេខ២០០នេះ មកឲ្យរដ្ឋបាលខេត្តធ្វើការ ស្ថាបនាផ្លូវ ទៅតាមផែនការអភិវឌ្ឍន៍របស់ខេត្ត៕

ដោយ៖ នាគសមុទ្រ

Advertisement
Advertisement