Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាងខ្នងអ្នកលោតឆ័ត្រខាងតុលាការ ស្ត្រីម្នាក់ហ៊ានលួចលក់ទ្រព្យរួម ទាំងបំពាន

សាលាឃុំដីឥដ្ឋ

កណ្ដាល – ស្ត្រីម្នាក់ដែលគេស្គាល់ ឈ្មោះ ប៉ក់ សារ៉ន បានលួចឃុបឃិតលក់ដីដែលជាទ្រព្យសម្បត្តិរួមរបស់សមាជិកគ្រួសារ ទៅឲ្យឈ្មួញដីធ្លី ដែលមានខ្នងបម្រើការងារនៅស្ថាប័នតុលាការ។

សាលាឃុំដីឥដ្ឋ

លោក ប៉ក់ សុន អាយុ៨២ឆ្នាំ រស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាលបានឲ្យដឹងថា កូនស្រីរបស់គាត់បានលួចឃុបឃិតលក់ដីទៅឲ្យអ្នកដទៃ ទោះបីជាផ្ទៃដីនោះមានជាប់ចំណែករបស់បងប្អូន ៥នាក់ទៀត ក្នុងលិខិតបណ្ដាំមរតក និងជាប់ពាក់ព័ន្ធតាមផ្លូវតុលាការក្ដី ។ ប្រភពអះអាងថា ក្រុមមន្ត្រីអាជ្ញាធរ និងស្ថាប័នជំនាញដីធ្លី បានដឹងច្បាស់ណាស់ពីបញ្ហាទាក់ទិន នឹងដីធ្លីនេះ តែហេតុដែលអ្នកទិញហ៊ានទិញដោយ សារតែគេមានខ្នងតុលាការ ដោយមិនខ្វល់ពីរឿងរំលោភបំពានច្បាប់ឡើយ ឲ្យតែថោកៗគេទិញទាំងអស់ ។

ពាក់ព័ន្ធករណីនេះលោក ស៊ុត តូ មេឃុំដីឥដ្ឋ នៅពេលសម្ភាសន៍តាមទូរស័ព្ទ នាថ្ងៃទី ០២ ធ្នូ នេះ សុំមិនធ្វើអត្ថាធិប្បាយ ដោយលោកស្នើឲ្យអ្នកកា សែត ទៅជួបលោក នៅសាលាឃុំដោយផ្ទាល់៕

Advertisement
Advertisement