Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពស់ថ្លាន់២ក្បាលត្រូវ​ឧទ្យានុរក្ស​ខេត្ត​មណ្ឌល​គិរី ព្រលែងទៅក្នុងព្រៃធម្មជាតិវិញ

មណ្ឌលគិរី – កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រុមអនុវត្តច្បាប់ចល័ត និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដែលគាំទ្រដោយគម្រោងរបស់អង្គការ WWF បានលែងសត្វពស់ថ្លាន់ចំនួន២ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ក្នុងរបៀងអភិរក្សជីវៈចម្រុះ។

សូមជម្រាបថា សត្វពស់ថ្លាន់ទាំង២ក្បាលខាងលើនេះ ត្រូវបានមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា ដកហូតបានពីប្រជាពលរដ្ឋជនជាតិដើមភាគតិច រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលការអប់រំណែនាំ ទើបប្រជាពលរដ្ឋយល់ព្រមប្រគល់ឲ្យមន្រ្តីជំនាញ ដើម្បីយកទៅលែងចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ៕

Advertisement
Advertisement