Connect with us

Hi, what are you looking for?

ក្នុងស្រុក

ករណីកញ្ឆានៅ​ស្រុក​គិរីវង់ បង្រ្កាប​មិន​ចេះ​អស់ ឥឡូវ​សមត្ថកិច្ច​ចាប់​បាន​មនុស្ស​២នាក់លួច​ជួញដូរ​កញ្ឆាស្រស់

ជនសង្ស័យជួញដូរកញ្ឆាដែលសមត្ថកិច្ចស្រុកគិរីវង់ឃាត់ខ្លួន

តាកែវ – យោង​តាមរបាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យដឹងថា​ នៅវេលាម៉ោង​៥ព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០នេះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគោកព្រេច បានចេញល្បាត រួច​ក៏​ប្រទះ​ឃើញ​មនុស្ស​២នាក់បាន​ដឹកញ្ឆាស្រស់ នៅចំណុចភូមិចំបក់ ស្ថិតក្នុងឃុំគោកព្រេច ស្រុកគិរីវង់​ ខេត្តតាកែវ​។

ជនសង្ស័យជួញដូរកញ្ឆាដែលសមត្ថកិច្ចស្រុកគិរីវង់ឃាត់ខ្លួន

មនុស្ស​ទាំង២នាក់ដែលសមត្ថកិច្ច​ឃាត់ខ្លួន​នោះ ត្រូវ​បញ្ជាក់ថា ទី១.ឈ្មោះអិន ឡង់ឌីវិថេន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្បាលដំរី ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ និងទី២.ឈ្មោះផល ភេន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិដើមរំដែល ឃុំ សោម ស្រុកគិរីវង់ ខេត្តតាកែវ។

ចំណែកវត្ថុតាងដែល​សមត្ថកិច្ច​រឹបអូស​បាន​រួម​មាន៖ កញ្ឆាស្រស់ ទម្ងន់ ៣,២ kg ម៉ូតូ០១គ្រឿងម៉ាកឌ្រីម ស៊េរី២០១៧ពណ៍ខ្មៅ ពាក់ស្លាកលេខ តាកែវ 1Q-6154 ដាវសាំប៉ូរ៉ៃ០១ និងកាំភ្លើងកៃច្នៃ១ដើម។

បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការទៅតាមនិតិវិធី។

គួរ​បញ្ជាក់ដែរថា នៅ​ស្រុក​គិរីវង់តែងតែកើត​មាន​នូវ​ករណី​លួច​លាក់ដាំដំណាំកញ្ឆា ហើយ​សមត្ថកិច្ច​តែងចុះ​ធ្វើ​ការ​បង្រ្កាប​ជា​ច្រើន​លើក​ច្រើន​សារ​ ប៉ុន្តែ​ការ​បង្រ្កាប​នោះ​មិន​ចេះ​អស់​ទាល់តែ​សោះ ពោល​គឺនៅ​តែមាន​ការ​លួច​លាក់ដាំជា​បន្ត​បន្ទាប់ ហើយ​គេ​កម្រ​នឹង​ចាប់​បាន​អ្នកដាំនោះណាស់៕

Advertisement
Advertisement