Connect with us

Hi, what are you looking for?

ក្នុងស្រុក

វិទ្យុបារាំងអន្តរជាតិត្រូវ​អាក់ខានការ​ផ្សាយ ព្រោះតែ​ការិយាល័យរបស់ខ្លួន​ស្ថិត​ក្នុង​អគារកាណាឌីយ៉ា

វិទ្យុបារាំងអន្តរជាតិ RFI បានប្រកាស​នៅ​លើទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅថ្ងៃនេះ​ថា វិទ្យុរបស់ខ្លួន​ត្រូវ​អាក់ខាន​ការ​ផ្សាយ ដោយ​សារ​តែការិយាល័យ​របស់វិទ្យុ​ស្ថិត​នៅ​ក្នុង​អគារ​កាណាឌីយ៉ា ដែល​ត្រូវ​អាជ្ញាធរ​ប្រកាស​បិទជា​បណ្តោះអាសន្ន​បន្ទាប់ពី​រកឃើញ​ករណី​វិជ្ជមាន​វី​រុស​កូវីដ​១៩ លើបុរស​ម្នាក់​ដែលធ្វើ​ការ​នៅ​ធនាគារ​ចិន នៃអគារ​កាណាឌីយ៉ានេះ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣ ខែធ្នូ​នេះ ក្រសួងសុខាភិបាលបានសម្រេចឲ្យបិទអគារកាណាឌីយ៉ា ដែលមានទីតាំងជិតផ្លូវភ្លោះវត្តភ្នំ នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ នុលីបន្ទាប់ពីរកឃើញបុរសម្នាក់ជនជាតិខ្មែរ ជាបុគ្គលិកធនាគារចិនមានផ្ទុកមេរោគកូវីដ១៩៕

Advertisement
Advertisement