Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្មេងបីនាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីស៊ីផ្លែល្ហុងខ្វង

កុមាររងគ្រោះដោយគ្រាប់ល្ហុងខ្វងនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយចេក

បន្ទាយមានជ័យ : សមត្ថកិច្ចបាននិយាយថា យ៉ាង ហោចណាស់ក្មេងតូចៗ៣នាក់ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីសង្គ្រោះបន្ទាន់បន្ទាប់ ពីពួកគេនាំគ្នារើសផ្លែល្ហុងខ្វងដុតស៊ី ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ០៣ ខែធ្នូ នៅក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមាន ជ័យ។

កុមាររងគ្រោះដោយគ្រាប់ល្ហុងខ្វងនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយ ចេក

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌ មាន ថា ក្មេងរងគ្រោះទាំងនោះ មានឈ្មោះទី១៖ ទី ភត្រា អាយុ៥ឆ្នាំ, ទី២៖  សំអាង រ៉ាយុន អាយុ៥ឆ្នាំ និងទី៣៖ ឈ្មោះ សំអាង រ៉ាយុគ អាយុ៣ឆ្នាំ ។

យ៉ាងណាក៏ដោយលោកថា ដោយមានការសង្គ្រោះទាន់ពេលវេលា ពីមន្ទីរពេទ្យបង្អែកស្រុកស្វាយចេកកុមារទាំងនោះរហូតដល់ពេលនេះ បានធូរស្បើយខ្លះហើយ ៕

Advertisement
Advertisement