Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល​បង្ហាញ​រូបថត​មនុស្ស​២នាក់ ដែលអាច​ជាអ្នកចម្លងកូវីដ​១៩ក្នុងសហគមន៍​មុនគេ

-

ភ្នំពេញ – ​ក្រសួងសុខាភិបាល​កម្ពុជានៅ​រសៀលថ្ងៃសៅរ៍នេះ បានបង្ហាញ​មុខ​បុគ្គល​ពីររូប​ដែល​អាចជា​ប្រភព​ទី​១​នៃ​ការចម្លង​សម្រាប់ “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ពី​ករ​ណីនាំ​ចូលមក​កម្ពុជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០​។

បុគ្គល​ពីររូប​នេះ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ ៣០​ឆ្នាំ ដែល​ត្រូវជា​កូនលោក​ឆែម សាវុធ អគ្គនាយក​ពន្ធនា​គារ​នៃ​ក្រសួងមហាផ្ទៃ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ ជា​មន្ត្រី​នៅ​នាយកដ្ឋាន​ព័​ត៌មាន​វិទ្យា នៃ​ក្រសួងមហាផ្ទៃ​។​

​យោងតាម​សេចក្តីប្រកាស​ព័​ត៌មាន​របស់​ក្រសួងសុខាភិបាល​នៅ​ល្ងាច​ថ្ងៃទី​៥ ខែធ្នូ នេះ​បាន​ឲ្យ​ដឹងថា ក្រោយពី​ក្រសួង​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការ​ស្រាវ​រក​ប្រភព​នៃ​ការចម្លង​វីរុស​កូ​វីដ​-១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា នា​ថ្ងៃទី​០៣ និង​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០ រួចមក ក្រុមការងារ​របស់​ក្រសួងសុខាភិបាល សូម​ជូន​រូបថត​រប​ស់បុ​គ្គល ២​នាក់ គឺ​ស្ត្រី​ឈ្មោះ ឆែម សុនី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន អាប់ អាយុ ៤២​ឆ្នាំ ដែល​អាច​ឆ្លង​វីរុស​កូ​វីដ​-១៩ មុនគេ និង​ជាក​រណ៍​ជាសះស្បើយ​ក្រោយ​ការបង្ក​រោគ​ហើយ និង​ដែល​អាចជា​ប្រភព​ទី​១​នៃ​ការចម្លង​សម្រាប់ “​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ពី​ករ​ណី​នាំ​ចូលមក​កម្ពុ ជា​ក្នុង​កំឡុង​ខែតុលា ឆ្នាំ​២០២០​។​

​ក្រសួង​បាន​បន្តថា ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ សូម​បុគ្គល​ទាំងអស់​ដែល​នៅតាម​រាជធានី ខេត្ត ដឹងខ្លួន​ថា​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង ០២​នាក់​ខាងលើនេះ ( គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង​បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិនមាន​រោគសញ្ញា​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ សំណាក និង​ពិនិត្យ​ឈាម នៅតាម​មន្ទីរពេទ្យ​ខេត្ត​ដែល​លោកអ្នក​ស្នាក់នៅ​។ បើ​នៅ​រាជធានី​ភ្នំពេញ សូម អញ្ជើញ​លោកអ្នក​ទៅធ្វើ​តេស្ត​ដោយ​យក​សំណាក​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ​រាល់​ម៉ោង​ធ្វើការ​។​

​ក្រសួងសុខាភិបាល​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​តាម​ការអំពាវនាវ​របស់ រាជរដ្ឋាភិបាល​កម្ពុជា​និង​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ណែនាំ​រួចហើយ​ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត​។ ក្រុមការងារ​ចម្រុះ​និង​បន្ត​ស្រាវជ្រាវ​រុករក ជា​ប្រភព​ចម្លង​និង​ការពាក់ព័ន្ធ​ទៅនឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា​ជា​បន្តទៀត​វិច្ឆិកា​ជា​បន្តទៀត​។​

​ក្រសួង​សុខា​ភិ​បាន​ក៏បាន​ដាក់ចេញ​នូវ​វិធានការ និង​ទិសដៅ​បន្ទាប់​៖

​ដើម្បី​ទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍​ទ្រង់ទ្រាយ​ធំ សូម​បុគ្គល​ទាំងអស់​ដែល​នៅតាម​រាជធានី​-​ខេត្ត ដឹងខ្លួន​ថា ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​បុគ្គល​ទាំង ០២​នាក់​ខាងលើនេះ (​គឺ​ស្ត្រី​ឈ្មោះ ឆែម សូ​នី​តា អាយុ ៣០​ឆ្នាំ និង បុរស​ឈ្មោះ តាំង សេ​វិ​ន​អាប់ អាយុ ៤២​ឆ្នាំ​) ដោយ​គិត​ចាប់ពី​ថ្ងៃទី ១៤ ខែតុលា ឆ្នាំ​២០២០ ដល់​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០២០ ទោះជា​មិនមាន​រោគសញ្ញា​ក៏ដោយ ត្រូវ​មក​ធ្វើតេស្ត​ដោយ​យក​វត្ថុ​សំណាក និង​ពិនិត្យ​ឈាម នៅតាម​មន្ទីរពេទ្យ​ខេត្ត​ដែល​លោកអ្នក​ស្នាក់នៅ​។ បើ​នៅ​រាជធានី​ភ្នំពេញ សូម​អញ្ជើញ​ទៅធ្វើ​តេស្ត ដោយ​យក​វត្ថុ​សំណាក​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ រាជធានី​ភ្នំពេញ​រាល​ម៉ោង​ធ្វើការ​។ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល តាម​ការអំពាវនាវរ​បស់ រាជរដ្ឋាភិបាល​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ដែល​បាន​ណែនាំ​រួចហើយ ឲ្យ​បាន​ហ្មត់ចត់​ជាទីបំផុត​។ ក្រុមការងារ​ចម្រុះ នឹង​បន្ត​ការស្រាវជ្រាវ​រុ​រក​ជា​ប្រភព​ចម្លង និង​ការពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា ជា​បន្តទៀត​៕

Advertisement
Advertisement