Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពីរនាក់បងប្អូនដែលវិជ្ជមាន​កូវីដ​១៩ បានទៅហាង Zendo សាខាបឹងកេងកង កាលពីថ្ងៃទី២៧ វិច្ឆិកា ក្រសួងអំពាវនាវ​ដល់​ភ្ញៀវដែលទៅហាងនោះ​ត្រូវ​ទៅធ្វើតេស្ត​កូវីដ​១៩ជា​បន្ទាន់

-

ភ្នំពេញ – បើយោង​តាម​មន្រ្តីជាន់ខ្ពស់​ក្រសួងសុខាភិបាល​បាន​ឲ្យដឹងថា មនុស្ស​ពីរនាក់បងប្អូនដែលរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» នោះបានទៅទិញខោអាវនៅហាង Zendo តាមផ្លូវត្រសក់ផ្អែម (សាខាបឹងកេងកង រាជធានីភ្នំពេញ) កាលពីម៉ោង៨យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។

តាម​រយៈ​ការ​រកឃើញ​នេះ ក្រសួងសុខាភិបាលបានធ្វើ​ការ​អំពាវនាវដល់ភ្ញៀវទាំងឡាយណាដែលបានចូលទៅទិញសម្លៀកបំពាក់ នៅហាង Zendo សាខាបឹងកេងកង នៅអំឡុងចាប់ពីម៉ោង៥ល្ងាច ដល់ម៉ោង៩យប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវមកធ្វើតេស្តជាបន្ទាន់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីស្វែងរកមេរោគកូវីដ១៩។

សូមជំរាបថា ពីរនាក់បងប្អូនបង្កើតនឹងគ្នានោះ ទី១៖ ឈ្មោះ ឡាយ សេងលី បុគ្គលិកធនាគារចិន​ (Bank of China) នៅអគារកាណាឌីយ៉ា និងទី២៖ឈ្មោះ ឡាយ សេងលីន បុគ្គលិកធនាគារកាថេ យូណាធិន ហើយពួកគេត្រូវបានរកឃើញមានជំងឺកូវីដ-១៩ ដែលឆ្លងពីអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ហើយក៏ធ្លាប់បានចម្លងទៅបុគ្គលិកនៅហាង Pedro ចំនួន៧នាក់ផងដែរ៕

Advertisement
Advertisement