Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ នៅច្រកអន្តរជាតិដូងដកហូតបានគ្រឿងញៀនប្រមាណ ៣០គ.ក

ស្ត្រីជនជាតិថៃជាឈ្មួញគ្រឿងញៀន និងវត្ថុតាង

បាត់ដំបង៖ សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ខ្លួនស្ដ្រីជនជាតិថៃម្នាក់ នាថ្ងៃទី ៥ធ្នូ នេះ នៅចំណុចច្រកអន្តរជាតិដូង ក្នុងភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ដោយដកហូតបានគ្រឿងញៀនប្រមាណ ៣០ គីឡូក្រាម។

ស្ត្រីជនជាតិថៃជាឈ្មួញគ្រឿងញៀន និងវត្ថុតាង

ជនសង្ស័យមានឈ្មោះ ផាន់ផុំ រតនា (PHAN PHOM RATTANA) ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិថៃ។ កាន់លិខិត ឆ្លងដែនលេខAB ៤២ ៧៤៣៧៣ ។ វត្ថុតាងដែលដកហូតបានគឺជាសារធាតុញៀន ប្រភេទម៉េតំហ្វេតាមីន ICE ៣០កញ្ចប់ធំ ទម្ងន់ប្រមាណ៣០គីឡូក្រាម។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែរៀបចំសំណុំលិខិតដើម្បីបន្តចាត់ការតាមនីតិវិធី ៕

Advertisement
Advertisement