Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាណិតកូន ឲ្យដីយកទៅបញ្ចាំ បែរជាយកទៅលក់ ឪពុកប្ដឹងទារវិញ

លោក ប៉ក់ សិន អំឡុងដាក់ពាក្យបណ្ដឹងនៅសាលាឃុំដីឥដ្ឋ

កណ្ដាល : ដោយអាណិតកូនខ្វះលុយធ្វើមុខរបរលោក ប៉ក់ សុន អាយុ ៨២ឆ្នាំ រស់នៅក្នុងភូមិពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាលបានសម្រេចចិត្តប្រគល់ដីមួយប្លង់ ដែលជាទ្រព្យ សម្បត្តិរួមរបស់គ្រួសារ ឱ្យកូនស្រីយកទៅបញ្ចាំនៅធនាគារ តែបែរជាយកទៅលក់ឱ្យអ្នកដទៃ ដែលធ្វើឲ្យមានភាពជ្រួលច្របល់នៅក្នុងគ្រួសារ ។

លោក ប៉ក់ សិន អំឡុងដាក់ពាក្យបណ្ដឹងនៅសាលាឃុំដីឥដ្ឋ

លោក ប៉ក់ សុន ឲ្យដឹងថា កាលពីឆ្នាំ២០១៧ គាត់បានប្រគល់ដីមួយប្លង់ដែលជាទ្រព្យរួមរបស់ក្រុមគ្រួសារ ស្ថិតនៅក្នុងភូមិខាងលើឱ្យកូនស្រីឈ្មោះ ប៉ក់ សារ៉ន យកទៅបញ្ចាំនៅធនាគារ ប្រៃសណីយ៍កម្ពុជា ក្នុងគោលដៅយកលុយមករកស៊ី ។ តែក្រោយមកទើបគាត់ដឹងថា ឈ្មោះ ប៉ក់ សារ៉ន បានឃុបឃិតយកដីនោះទៅលក់ឱ្យអ្នកដទៃ ។

យ៉ាងណាក៍ដោយ លោក ប៉ក់ សុន បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងមួយចុះថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០២០ ថា “ខ្ញុំបានផ្ទេរទៅឲ្យឈ្មោះ ប៉ក សារ៉ន ដើម្បីយកទៅដាក់បញ្ចាំ នៅធនាគារឯកជនយកប្រាក់ មករកស៊ីប៉ុណ្ណោះ មិនមែនឱ្យផ្ដាច់តែម្នាក់ឯងទេ ។ សម្រាប់ដីលំនៅឋាននេះ ខ្ញុំបានធ្វើលិខិតបណ្ដាំមរតកមួយសន្លឹកទុកសម្រាប់កូនៗទាំងអស់គ្នា ” ។

ដោយលោក ប៉ក់ សុន បានបញ្ជាក់បន្ថែមថា លោកសូមធ្វើការទប់ស្កាត់មិនឲ្យឈ្មោះ ប៉ក់ សារ៉ន លក់ដីនេះ ទៅឲ្យបុគ្គលណាឡើយ ៕

Advertisement
Advertisement