Connect with us

Hi, what are you looking for?

ក្នុងស្រុក

មិនដឹងអ្នកណា…ស្ដាប់នណា..មេប្រាប់ថា ផ្អាកពិន័យសិន..តែអ្នកប្រតិបត្តិថា ម្សិលមិញឃាត់ និងពិន័យយានយន្តជិត ៣រយគ្រឿង

នគរបាលចរាចរណ៍កំពុងធ្វើសកម្មភាពឃាត់ និងផាកពិន័យយានយន្ត

ភ្នំពេញ៖ បើទោះបីជាលោកស្នងការនគរបាលរាជធានីភ្នំពេញនិយាយបន្តពីលោក នេត សាវឿនអគ្គស្នងការដ្ឋាននគរបាលជាតិថា ឲ្យផ្អាក់ការពិន័យយានយន្តល្មើសជាបណ្ដោះអាសន្នក្នុងដំណាក់កាលកូវីត-១៩យ៉ាងណាក្ដី ក៍គេកត់សម្គាល់ឃើញថា មន្ត្រីប្រតិបត្តិរហូតមកដល់ពេលនេះ នៅតែមិនបន្ធូរដៃនៅឡើយទេ ។ តាមសេចក្ដីរាយការណ៍ថា កាលពីថ្ងៃទី០៦ធ្នូ ម្សិលមិញ នគរបាលចរាចរណ៍នៅទូទាំងប្រទេសកម្ពុជាបានឃាត់ និងផាកពិន័យយានយន្តនៅទូទាំងប្រទេសយ៉ាងហោចណាស់ចំនួន ២៩០ គ្រឿង ។

នគរបាលចរាចរណ៍កំពុងធ្វើសកម្មភាពឃាត់ និងផាកពិន័យយានយន្ត

 លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែង ប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា រយៈពេល ២២០ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយាន យន្តសរុបចំនួន ២៣០,៤២៩គ្រឿង ក្នុងនោះមានម៉ូតូ ១៦៩, ៨៦៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦០,៥៦ ២គ្រឿង ៕

Advertisement
Advertisement