Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលស្រុក​ព្រៃកប្បាស​ដឹកនាំ​ក្រុមមន្រ្តីចុះ​ផ្សព្វផ្សាយ អប់រំ​ម្ចាស់​ភោជនីយដ្ឋាន ផ្ទះសំណាក់ ក្នុង​កា​រទប់ស្កាត់ការ​រីករាលដាល​កូវីដ​១៩

នៅព្រឹកថ្ងៃចន្ទ ទី ០៧ ខែធ្នូ ឆ្នាំ២០២០នេះ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស រួមជាមួយលោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធានការិយាល័យនិងអង្គភាពជំនាញពាក់ព័ន្ធ បានចុះផ្សព្វផ្សាយ អប់រំ ណែនាំ ដល់ម្ចាស់ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ(KTV) ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃកប្បាស ឲ្យ​ចូលរួមអនុវត្តនូវវិធានការការពារ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនូវការរីករាលដាលនៃជំងឺកូវីដ-១៩ ។

Advertisement
Advertisement