Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យ​ក្រុមការងារអ៊ុតបេទីម យកចិត្តទុកដាក់អនុវត្តតាម​ស្តង់ដារគុណភាព

ព្រះសីហនុ – ក្នុងឱកាសអញ្ជើញ​ពិនិត្យ​មើល​សកម្មភាពស្ថាបនា​ផ្លុវ​លេខ១១២២តភ្ជាប់ពី​ផ្លូវលេខ១១២ (សេតេ) មក​កាន់​ចុង​ផ្លូវ​លេខ៨០០ ស្ថិត​ក្នុង​សង្កាត់លេខ២ ក្រុង​ព្រះសីហនុ និងបន្ត​ចុះ​ពិនិត្យ​សកម្មភាព​អ៊ុតប៉េទីម នៅ​លើ​ផ្លូវ​ពូឡូវ៉ៃ ផ្លូវលេខ៣០០ ស្ថិត​ក្នុង​សង្កាត់លេខ៤ ក្រុងព្រះសីហនុ នៅព្រឹ​កថ្ងៃទី១១ ខែធ្នុ ឆ្នាំ​២០២០នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាន​ធ្វើ​ការ​ណែនាំ​ទៅក្រុមការងារអ៊ុតបេទីម ត្រូវយកចិត្តទុកដាក់អនុវត្តតាមស្តង់ដា ឲ្យមានគុណភាពល្អ និងសោភ័ណភាព តាមលក្ខណៈបច្ចេកទេស។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យ​មើលការចាក់បេទីម

លោកថា នេះគឺជាគម្រោងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដូច្នេះ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ អ្នកវិនិយោគ ភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្តនៅក្នុងខេត្តព្រះសីហនុ។

សូមបញ្ជាក់ផងដែរ ចំពោះការចាក់អ៊ុតបេទីមនេះ គឺមានក្រុមហ៊ុនចំនួន៣បានអនុវត្ត​ ដោយ​នឹងប្រើពេលវេលារយៈពេល៩០ថ្ងៃ ដោយ​គ្រោងនឹងបញ្ចប់នៅចុងខែកុម្ភ: ឬដើមខែមីនា ឆ្នាំ២០២១ ខាងមុខ៕

Advertisement
Advertisement