Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម​ ថន​ វីរ:​ បរិច្ចាគថវិកា១ម៉ឺនដុល្លារ ជូនសម្តេចតេជោ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

ឯកឧត្តម​ ថន​ វីរ: និង​ភរិយា ពេលចុះពិនិត្យមើលសមិទ្ធផលនានា

ព្រះសីហនុ – ឯកឧត្តម​ ថន​ វីរ:​ ដែលទើប​ត្រូវ​បាន​ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់​​តែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​ បានបរិច្ចាគថវិកាផ្ទាល់ចំនួន ១ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។

ឯកឧត្តម​ ថន​ វីរ: និង​ភរិយា ពេលចុះពិនិត្យមើលសមិទ្ធផលនានា

ការ​ប្រកាស​បរិច្ចាគនេះ គឺបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ បាន​ប្រកាស​ពី​ការ​ត្រៀមប​ម្រុង​ថវិកា​សម្រាប់​ទិញ​វ៉ាក់​សាំង​យក​មក​ចាក់​ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស។

កាយវិការ នៃការបរិច្ចាគថវិការបស់ ឯកឧត្តម ថន វីរៈ នេះ បាននាំឲ្យ​មានការស្ញប់ស្ញែង និង​កោត​សរសើ​រ​ជាខ្លាំងពីមហាជន ខណៈ​ដែល​កន្លង​មក​ឯកឧត្តមជាបុគ្គលមួយរូប ដែលតែងតែចូលរួមដោះស្រាយការលំបាកជាមួយរាជរដ្ឋាភិបាល រាល់​ពេល​រាជរដ្ឋាភិបាលមានការលំបាក ដូចជាបរិច្ចាកទាន ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ឋ រួមជាមួយសមទ្ឋិផលនានា ទាំងក្នុងអណាចក្រ និងពុទ្ធច្ចៈ រួមមាន វត្តអារាម សាលារៀន ផ្លូវថ្នល់ ។ល។

ដោយ​កាយវិការបែបនេះហើយ ទើប​កន្លងមកឯកឧត្តមទទួលបាននូវការជឿទុកទុក្ខចិត្តអំពីថ្នាក់ដឹកនាំជាច្រើន រហូតទទួលបាននូវគ្រឿងឥស្សរិយយស របស់រាជរដ្ឋាភិបាលជាច្រើន ហើយថ្មីៗនេះ ឯកឧត្តម​ក៏​ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាទីប្រឹក្សាសម្តេចក្រឡាហោម សរ ខេង ឧបនាយករដ្ឋ និង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានឋានៈស្មើអនុរដ្ឋលេខាធិការ៕

Advertisement
Advertisement