Connect with us

Hi, what are you looking for?

ក្នុងស្រុក

បញ្ជូន​មនុស្ស​៣នាក់ទៅ​តុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ជនសង្ស័យក្នុងករណីគ្រឿងញៀន

ព្រះសីហនុ – នៅរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន០៣នាក់ រួមនឹងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូរនឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យក្នុងករណីគ្រឿងញៀន

ជនសង្ស័យទាំង៣នាក់ខាងលើ ត្រូវ​បញ្ជាក់ថា ៖

ទី១-ឈ្មោះ ស៊ុំ សៀ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី២-ឈ្មោះ មឿង នឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង​ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ទី៣-ឈ្មោះ ចង់​ ប៊ុនចាប ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

វត្ថុតាង

សូមរម្លឹកផងដែរថា កម្លាំងអាវុធហត្ថស្រុកព្រៃនប់ កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ស្ថិតក្នុងភូមិអូរឧកញ្ញ៉ាហេង ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ, ក្នុង​នោះវត្ថុតាងដកហូតពីជនសង្ស័យរួមមាន៖ ម្សៅសថ្លាចំនួន៣០កញ្ចប់ (ស្មើនឹង៣៤១ក្រាម), ទូរស័ព្ទដៃចំនួន ០១គ្រឿង, ដបជក់ចំនួន ០១, ដែកកេះចំនួន ០១, លុយចំនួន ១០មុឺនរៀល៕

Advertisement
Advertisement