Connect with us

Hi, what are you looking for?

ក្នុងស្រុក

ដំណឹងល្អ! ថ្ងៃនេះ មិន​មាន​ករណីឆ្លងកូវីដ​១៩ថ្មីទេ

វាត្រូវ​បាន​ចាត់ទុកជា​ដំណឹង​ល្អមួយសម្រាប់​កម្ពុជា ខណៈ​ថ្ងៃនេះ​ក្រសួងសុខាភិបាល​បានប្រកាសថា មិ​ន​មាន​ករណីឆ្លង​វីរុស​កូវីដ​១៩ថ្មី​នោះទេ។

ដោយ​ឡែក​សម្រាប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គិត​មក​ត្រឹម​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ​២០២០ មានវត្ថុសំណាកសរុបចំនួន ៨៣៩សំណាក​ត្រូវ​បានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា គឺ​មាន​លទ្ធផល​អវិជ្ជមាន​វីរុស​កូវីដ​១៩​ទាំងអស់ ហើយ​នៅ​សល់វត្ថុសំណាក​ចំនួន ៦៨ទៀត ត្រូវ​វិភាគ​បន្ត​នៅ​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២០នេះ៕

Advertisement
Advertisement