Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនពលររដ្ឋ២៣នាក់ រឿងរុករានព្រៃ នៅតំបន់ឱរ៉ាល់

កំពង់ស្ពឺ:ក្រុមមន្ត្រី​ឧទ្យានុរក្សការិយាល័យដែនជម្រកសត្វព្រៃឲ្យដឹងថា គេបានឃាត់ខ្លួនពលរដ្ឋយ៉ាងហោចណាស់ ២៣ នាក់កាលពីចុងសប្ដាហ៍កន្លងទៅ ពីបទកាប់ទន្ទ្រានព្រៃខុសច្បាប់នៅចំណុច ភូមិសូរិយា ឃុំតាសាល ស្រុក​ឱរ៉ាល់ ខេត្តកំពង់​ស្ពឺ​ ។

ពលរដ្ឋដែលកាប់បំផ្លាញព្រៃកំពុងទទួលការអប់រំពីមន្រ្តីបរិស្ថាន

លោក កង ញ៉ឹប ប្រធានស្នាក់ការរងជាំ ដែលដឹកនាំការចុះល្បាតឲ្យដឹងថា ពលរដ្ឋទាំងនោះមកពីខេត្តកំពង់ស្ពឺ និងកំពត ។ ពួកគេត្រូវបានទទួលការអប់រំនិងណែនាំមុនផ្ដល់សេរីភាពឲ្យត្រឡប់ទៅផ្ទះវិញ។យ៉ាងណាក៏ដោយក្រុមមន្ត្រីបាននិយាយថា ពេលនេះគេកំពុងបន្តស្រាវជ្រាវរកមេខ្យល់ដែលនៅពីក្រោយពលរដ្ឋទាំងនោះដើម្បីនាំខ្លួនយកមកចាត់ការតាមច្បាប់ ៕

Advertisement
Advertisement