Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរសម្រេចបិទទីតាំងបូមខ្សាច់ដ៏ធំមួយកន្លែងនៅខណ្ឌមានជ័យ ក្រោយពីផ្ទុះបំពង់ទុយោហូរខ្សាច់លិចបរិវេនវត្តចាក់អង្រែក្រោម

ភ្នំពេញ – អាជ្ញាធរខណ្ឌមានជ័យនៅ​រសៀលនេះបានសម្រេចបិទអាជីវកម្មទីតាំងបូមខ្សាច់មួយកន្លែង បន្ទាប់ពីផ្ទុះបំពង់ទុយោបូមខ្សាច់ ដែលជីកកប់ក្នុងបរិវេណវត្ត ហូរហៀរខ្សាច់ពេញផ្លូវ និងពេញទីធ្លាវត្តចាក់អង្រែក្រោម និងរបើកឥដ្ឋការ៉ូឡាក្នុងសាលាឆាន់ កាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ អាជ្ញាធរខណ្ឌមានជ័យបាបញ្ជាក់ថា ទីតាំងសិប្បកម្មបូមខ្សាច់នេះនឹងអនុញ្ញាត​ឲ្យ​បើក​ឡើងវិញ បន្ទាប់ពីក្រុមហ៊ុនទៅដោះស្រាយផលប៉ះពាល់ជាមួយខាងវត្តឲ្យ​អស់សិន និង រៀបចំប្រពន្ធ័ថ្មីឡើងវិញ ទើប​អាជ្ញាធរ​សុំគោលការណ៍ថ្នាក់ដឹកនាំដើម្បី​ឲ្យ​អនុញ្ញាតិបន្ត ៕

Advertisement
Advertisement