Connect with us

Hi, what are you looking for?

អន្តរជាតិ

អាមេរិកចង់ទិញផ្តាច់មុខវ៉ាក់សាំងប្រ​ឆាំងកូវីដ-១៩ ពីក្រុមហ៊ុន​ផលិតឱសថ​របស់អាល្លឺម៉ង់

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់ លោក Horst Seehofer បានឲ្យដឹងថា ​អធិការបតី Agela Merkel ​បានខឹងសម្បាយ៉ាងខ្លាំង​ ដោយកោះប្រជុំជាបន្ទាន់ នៅថ្ងៃទី​១៦ ខែមីនានេះ បន្ទាប់ពីទទួលបានព័ត៌មានមកថា ក្រុមហ៊ុនផលិតឱសថ CureVac បានព្រមព្រៀងលក់ផ្តាច់មុខនូវថ្នាំប្រឆាំងនឹងកូវីដ-១៩ ទៅឲ្យអាមេរិក​។

លោក Horst Seehofer បានបញ្ជាក់ថា កូវីដ-១៩ មិនត្រឹមតែបង្កឲ្យជាវិបត្តិសុខាភិបាលសាធារណៈនោះឡើយ ប៉ុន្ដែវាថែមទាំងបង្កើតនូវបញ្ហាសន្តិសុខជាតិបន្ថែមពីលើនេះបន្ដទៀត។ លោកបន្តទៀតថា រដ្ឋាភិបាល​ត្រូវ​ធានាដល់ស្បៀងអាហារ និងថ្នាំព្យាបាល​ទៀតផង​ ដោយមិនត្រូវលក់សិទ្ធិផ្តាច់មុខ នាពេលនេះឡើយ។

សារព័ត៌មាន​ Die Welt ​បានផ្សាយថា លោក ត្រាំ បានចំណាយប្រាក់​១ពាន់លានដុល្លារទិញវ៉ាក់សំាង ផ្តាច់មុខពីក្រុមហ៊ុនអាល្លឺម៉ង់​​។ សារព័ត៌មាននេះបានដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា វ៉ាក់​សាំង​ប្រឆាំងនឹងកូវីដ-១៩​ ផលិតសម្រាប់តែអាមេរិកប៉ុណ្ណោះ ហើយក៏មិនអាចចែកចាយទៅឲ្យប្រទេសផ្សេង សូម្បីតែអាល្លឺម៉ង់ដែរ។

កាលពីថ្ងៃទី២ ខែមីនា ប្រធានក្រុមហ៊ុនផលិតឱសថ CureVac លោក Daniel Menichella បានទៅកាន់សេតវិមាន ជួបពិភាគ្សាជាមួយ​ប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី Mike Pence។ ប៉ុន្តែ​អ្នកនាំពាក្យសេតវិមានបានច្រានចោលការលើកឡើងខាងលើ ដែលថា អាមេរិកបានទិញផ្តាច់មុខនូវវ៉ាក់សាំងពីអាល្លឺម៉ង់៕

Advertisement
Advertisement