Connect with us

Hi, what are you looking for?

ក្នុងស្រុក

ថ្ងៃនេះ អ្នក​មានវីរុស​កូវីដ​១៩ក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ចំនួន៥នាក់ជាសះស្បើយ

---

ភ្នំពេញ – ក្រសួងសុខាភិបាល​កម្ពុជា​បាន​ប្រកាស​នៅព្រឹកថ្ងៃតី១៧ ខែធ្នូ ឆ្នាំ​២០២០នេះ​ថា នៅថ្ងៃនេះ​មិន​មាន​ករណី​ឆ្លង​វីរុស​កូវីដ​១៩ថ្មីទេ ហើយ​មាន​ដំណឹង​ល្អ ដោយ​មនុស្ស​ចំនួន៥នាក់ ដែល​ឆ្លង​កូវីដ​១៩​ក្នុងព្រឹត្តិការណ៍​សហគមន៍​២៨វិច្ឆិកា បាន​ជាសះស្បើយ​ពីជំងឺផ្លូវ​ដង្ហើម​ដ៏​កាចសាហាវមួយ​នេះ។

___

អ្នកទាំង៥ដែលទើបជាសះស្បើយ​នោះមាន ៖

– ស្រ្តីជនជាតិខ្មែរ អាយុ​៦៤ឆ្នាំ មានអាសយដ្ឋាន​នៅ​សង្កាត់ទួល​ទំពូង១ ខណ្ឌចំការមន ត្រូវ​ជាម្តាយ​ស្រ្តីអាយុ ៣៦ឆ្នាំ ដែលមាន​ស្វាមីជា​អនុប្រធាន​នាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។
– ស្រ្តីជនជាតិខ្មែរ អាយុ ២៥ឆ្នាំ និងទារកប្រុស អាយុ ៧ខែ មានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាប្អូន​ស្រីរបស់អ្នកបើកបរ​ឲ្យ ឯកឧត្តម​អគ្គនាយកពន្ធនាគារ។
– បុសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាន​នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជា​បុគ្គលិកធនាគរ​ចិន។
– បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋាននៅម្តុំស្តុប NOKIA ខណ្ឌសែនសុខ ជាបុគ្គលិក​ហាង Pedro ផ្លូវព្រះសីហនុ។

ពួកគេទាំង៥នាក់ ត្រូវ​បានអនុញ្ញាត​ឲ្យ​ចេញពីមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត និង​មជ្ឈមណ្ឌល​ជាតិប្រយុទ្ធនឹង​ជំងឺរបេង និង​ហង់សិន រាជធានីភ្នំពេញ​ហើយ ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​ចំនួន ២ដង៕

Advertisement
Advertisement