Connect with us

Hi, what are you looking for?

ក្នុងស្រុក

លួចបានហើយជិះដើរលេងរហូតអស់សាំង ទីបំផុតប៉ូលិសក្របួចជាប់

ជនសង្ស័យ និងវត្ថុតាង

កណ្ដាល: សមត្ថកិច្ចឲ្យដឹងថា គេបានឃាត់ខ្លួនបុរសម្នាក់ និងម៉ូតូមួយគ្រឿងកាលពីថ្ងៃទី ១៦ធ្នូ នៅចំណុចភូមិគគីរធំ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយសង្ស័យថា ជាមុខសញ្ញាចោរកម្មបន្ទាប់ពីមានបណ្ដឹងពីជនរងគ្រោះ ។

ជនសង្ស័យ និងវត្ថុតាង

ជនសង្ស័យ ឈ្មោះ ធឹម វ៉េតហៅជីង ចក់ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនពិតជាបានលួចយកម៉ូតូគេមែន ហើយជិះដើរលេងរហូតអស់សាំងទើបមកដេកនៅលើអង្រឹងតូបលក់ដូរមួយកន្លែង តាមបណ្ដោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិសាស្រ្តខាងលើ ហើយក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ៕

Advertisement
Advertisement