Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកនាំពាក្យ ៖ កម្ពុជាបាន​បញ្ជារទិញ​វ៉ាក់សាំងកូវីដ១៩ ពីមជ្ឈមណ្ឌល​កូវ៉ាក់

ភ្នំពេញ – លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីថា កម្ពុជាបានបញ្ជារទិញវ៉ាក់សាំងកូវីដ​១៩ ទៅមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ចំនួនមួយលានដូស បន្ថែមលើចំនួនវ៉ាក់សាំងដែលកម្ពុជា នឹងអាចទទួលបាន២០% នៃចំនួនប្រជាជនកម្ពុជាសរុប។

តាម​ការ​បញ្ជាក់របស់​លោកស្រីថា វ៉ាក់សាំងដែលកម្ពុជា នឹងទទួលបាន គឺតម្រូវឲ្យមានការវាយតម្លៃគុណភាព និងប្រសិទ្ធិភាពជាមុនដោយអង្គការសុខភាពពិភពលោក ទើបមជ្ឈមណ្ឌលកូវ៉ាក់ធ្វើការបែងចែកមកបណ្តាប្រទេសកំពុងអភិវឌ្ឍន៏ ដែលជាសមាជិករបស់មជ្ឈមណ្ឌលនេះ។

___

បើតាមលោកស្រី ឱ វណ្ណឌីន កម្ពុជានឹងទទួលបានវ៉ាក់សាំងនៅពេលណានោះ គឺមិនទាន់ដឹងបាននៅពេលនេះនៅឡើយទេ ដោយអាស្រ័យលើមជ្ឈមណ្ឌលកូវ៉ាក់ នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ នៅពេលណាដែរ ហើយអង្គការសុខភាពពិភពលោក បានវាយតម្លៃវ៉ាក់សាំងនោះជាមុននូវប្រសិទ្ធិភាព និងគុណភាពវ៉ាក់សាំងនោះឲ្យបានរួចរាល់ជាមុនដែរ មុននឹងធ្វើការបែងចែក។ ដូច្នេះ ប្រសិនបើក្រុមហ៊ុនផលិតវ៉ាក់សាំងពីប្រទេសណាមួយ រួមទាំងប្រទេសចិនផងដែរនោះ អាចផលិតបានសម្រេចផលចុងក្រោយ ហើយផ្គត់ផ្គង់ទៅមជ្ឈមណ្ឌលកូវ៉ាក់ តាមការឯកភាពគ្នាជាមុននោះ ហើយអង្គការសុខភាពពិភលោកក៏បានវាយតម្លៃប្រសិទ្ធិភាព និងគុណភាពរួចរាល់ជាមុនដែរនោះសមភាពនៃការបែងចែកនឹងត្រូវបានធ្វើទៅតាមសភាពជាក់ស្តែងនៃចំនួនវ៉ាក់សាំង ដែលទទួលបាន ដែលត្រូវបែងចែកឲ្យទៅបណ្តាប្រទេស ដែលជាសមាជិកដោយមជ្ឈមណ្ឌលកូវ៉ាក់នេះតែម្តង។

ជាមួយនឹងការលើកឡើងខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ កុំមានការពន្យល់ ឬបកស្រាយណាមួយ ដែលផ្ទុយទៅនឹងគោលការណ៏ ដែលកម្ពុជាបានប្រកាន់យក៕

Advertisement
Advertisement