Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់សម្តេច នឹង​ធ្វើ​ការងារ​ជាមួយ​រដ្ឋបាល​លោក ចូ បៃឌិន ដើម្បីជំរុញ​ទំនាក់ទំនង កម្ពុជា-អាមេរិក ឲ្យ​កាន់តែ​ល្អ​ប្រសើរ​បន្ថែមទៀត

(ភ្នំពេញ) – ក្នុង​សារ​លិខិត​អបអរ លោក ចូ បៃឌិន ដែលបានជាប់ឆ្នោត​ជា​ប្រធានាធិបតីសហរដ្ឋអាមេរិក​ទី៤៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា បាន​លើក​ឡើងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេងដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។

ក្នុងនោះ សម្តេចបាន​បញ្ជាក់ថា “រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត”។

សូម​បញ្ជាក់ថា លោក ចូ បៃដិន ត្រូវបានអង្គបោះឆ្នោតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះ ទទួលស្គាល់ជាផ្លូវការលើជ័យជម្នះរបស់លោក ដែលធ្វើឲ្យ​លោក​ក្លាយជាប្រធានាធិបតីថ្មី របស់សហរដ្ឋអាមេរិក៕

Advertisement
Advertisement