Connect with us

Hi, what are you looking for?

អន្តរជាតិ

ប្រធានាធិបតីបារាំងវិជ្ជមាន Covid-19 បន្ទាប់ពីមានរោគសញ្ញា

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19។

(ប៉ារីស) – ការិយាល័យរបស់ប្រធានាធិបតីបារាំងបានប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍នេះថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុងបានធ្វើតេស្តវិជ្ជមានវីរុស​ Covid-19 បន្ទាប់ពីលោក​មានរោគសញ្ញា។

ប្រធានាធិបតីបារាំងលោក Emmanuel Macron បានធ្វើតេស្តវិជ្ជមានសម្រាប់ Covid-19។

សេចក្តីថ្លែងការណ៍ពីវិមានអ៊ីលីសបានសរសេរថា “ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញវិជ្ជមានសម្រាប់ Covid-19 ថ្ងៃនេះ” ។ “ប្រធានាធិបតីត្រូវបានគេធ្វើរោគវិនិច្ឆ័យបន្ទាប់ពីគាត់ត្រូវបានធ្វើតេស្ត នៅពេលចាប់ផ្តើមរោគសញ្ញាដំបូង” ។

យោងតាមបទប្បញ្ញត្តិសុខភាព ប្រធានាធិបតីបារាំងនឹងត្រូវ​ដាក់​ឲ្យ​ដាច់ឆ្ងាយពីគេរយៈពេល ៧ ថ្ងៃ។ ហើយ​គាត់នឹងបន្តធ្វើការ និងអនុវត្តសកម្មភាពរបស់គាត់ពីចម្ងាយ។

ការិយាល័យរបស់លោកប្រធានាធិបតីបារាំងក៏​បាន​និយាយដែរថា នាយករដ្ឋមន្រ្តីបារាំង លោក Jean Castex ក៏នឹងផ្តាច់ខ្លួនដោយខ្លួនឯងដែរ។

កាលពីថ្ងៃពុធលោកប្រធានាធិបតីបារាំង ក៏​បានជួបជាមួយនាយករដ្ឋមន្រ្តីព័រទុយហ្កាល់ លោក António Costa សម្រាប់អាហារថ្ងៃត្រង់ ហើយក៏​បានចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីផងដែរ៕

ប្រភព៖ CNN

Advertisement
Advertisement