Connect with us

Hi, what are you looking for?

ក្នុងស្រុក

គំនរឈើជាង១រយដុំ ត្រូវ​គេប្រទះឃើញ​នៅ​ក្រុង​សែនមនោរម្យ សមត្ថកិច្ច​ចុះ​ទៅប្រមូល​មក​ទុក

__

(មណ្ឌលគិរី) – កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ​២០២០ម្សិលមិញ ប្រជាពលរដ្ឋ​បាន​រាយការណ៍ថា គេបាន​ឃើញ​គំនរ​ឈើ​ចំនួន ១១២ដុំ ដែលមានមុខ​កាត់តូច និងធំ ត្រូវ​គេ​ដឹកយកទៅទុកចោល​ក្នុង​ព្រៃខាងក្រោយ​ផ្ទះរបស់​ឈ្មោះ យក្ស ដែលគេដឹងថា ជាជើងខ្លាំងខាងដឹកឈើ ស្ថិត​នៅ​ភូមិ​ឡាវការ សង្កាត់សុក្ខដុំ ក្រុង​សែនមនោរម្យ។

យ៉ាងណាក៏ដោយ ក្រោយពីមាន​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក រិទ្ធ រាជសីហ៍ មេបញ្ជា​ការ​រងកងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ក៏បានរាយការណ៍បន្ត​ទៅ​កាន់​រដ្ឋបាលព្រៃឈើ រួច​ដឹកនាំកម្លាំង​ចុះ​ទៅរឹបអូសឈើទាំងនោះ យកទៅរក្សា​ទុក​នៅ​ខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្ត​មណ្ឌលគិរី៕

__

__

__

__

Advertisement
Advertisement