Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងទេសចរណ៍រៀបចំផែនការ រឹតបន្តឹងការជុំគ្នា ថ្ងៃឆ្លងឆ្នាំ

ពលរដ្ឋខ្មែររីករាយក្នុងថ្ងៃឆ្លងឆ្នាំ

ភ្នំពេញ: ក្រសួងទេសចរណ៍កាលពីថ្ងៃទី១៨ធ្នូម្សិលមិញ បានចេញផែនការពីការរឹតបន្តឹង ការជួបជុំគ្នាក្នុងពិធីបុណ្យឆ្លងឆ្នាំ ប្រយោជន៍ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ និងបរិស្ថាន ។

ពលរដ្ឋខ្មែររីករាយក្នុងថ្ងៃឆ្លងឆ្នាំ

លោកថោងខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើក ឡើងនៅក្នុងសេចក្ដីណែនាំមួយ ដោយតម្រូវឱ្យអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការរបស់ក្រសួងទេសចរណ៍ ពាក់ព័ន្ធករណីកូវីដ- ១៩ ក្នុងនោះគឺត្រូវតែកំណត់ការជួបជុំគ្នា មិនឲ្យលើសពី ២០នាក់ឡើយ ។

ជាមួយគ្នាលោករដ្ឋមន្ត្រី ក៏បានអំពាវនាវផងដែរ ដល់ម្ចាស់អាជីវកម្មផ្នែកទេសចរណ៍ទាំងអស់ ត្រូវតែសហការជាមួយក្រុមមន្ត្រីជំនាញ ដើម្បីការពារបរិស្ថាន នឹងគ្រោះថ្នាក់ នៃមេរោគកូវីដ-១៩ ៕

Advertisement
Advertisement