Connect with us

Hi, what are you looking for?

ក្នុងស្រុក

បែកធ្លាយមន្រ្តីសាលាស្រុកអង្គរបុរី៣នាក់ ពាក់ព័ន្ធអំពើពុករលួយរឿងគ្រឿងចក្រកាយដី ក្នុងនោះមានអភិបាលរងស្រុកពីររូប

(តាកែវ) – កាលពីពេលថ្មីៗនេះមានការបែកធ្លាយពីសំណាក់ម្ចាស់ដីនិងមេកាគ្រឿងចក្រកាយដី ថាពួកគាត់មានធ្វើច្បាប់ត្រឹមត្រូវដើម្បីកាយយកអាចម៌ដីយកទៅចាក់ភូមិ តែកាយបានតែបន្តិចស្រាប់តែមន្រ្តីសាលាស្រុកចុះមកហាមឃាត់មិនឲ្យ​ពួកគាត់កាយវិញ។

សកម្មភាពគ្រឿងចក្រកាយដីនៅស្រុកអង្គរបូរី

ម្ចាស់ដីបានអះអាងថា ដីដែលគាត់កាយស្ថិតនៅខាងលិចភូមិទួលសាំង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ដោយគាត់រត់ច្បាប់តាមច្រកចេញចូលតែមួយនៅសាលាស្រុកអស់សេវា៣០ម៉ឺនរៀល។

ដោយសារភាពឈឺចាប់ពេក នៅពេលដែលចំណាយលុយ​ទាំងលើតុ និង​ក្រោមតុហើយ គេ​នៅ​មក​ចាប់គ្រឿងចក្រទៀតនោះ ពួកគាត់ក៏ទម្លាយរឿងពុករលួយដែលប្រព្រឹត្ត​ដោយ​មន្រ្តីសាលាស្រុកអង្គរបូរីថា ពួកគាត់បានចំណាយលុយឲ្យ​ទៅលោក រស់ រត្ន័ អភិបាលរងស្រុកអង្គរបុរីចំនួន៤០ម៉ឺនរៀលជាថ្នូរនឹងការមិនចុះទៅឃាត់គ្រឿងចក្រ បើទោះជាមានច្បាប់ហើយក៏ដោយ និងចំណាយ​លុយ២៥ម៉ឺនរៀលទៀតឲ្យ​ទៅលោក ឌឿ ជា អភិបាលរងស្រុក និងលោក ឡេង ខូវ ប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរី តែពួកគាត់ទាំងនេះបែរជាមកហាមឃាត់គ្រឿងចក្រគាត់មិនឲ្យ​កាយអាចម៏ដីដដែល។

ពាក់ពន្ធ័ករណីខាងលើនេះ លោក ឡេង ខូវ និងលោក ឌឿ ជា បានទទួលស្គាល់ថា ពួកគាត់ពិតជាបានលុយមែនតែបានតែ១៥ម៉ឺនរៀលទេ មិនដូចការលើកឡើងរបស់ម្ចាស់គ្រឿងចក្រ​ឡើយ។

ចំណែកលោក រស់ រត្ន័ អភិបាលរងស្រុកអង្គរបុរីដែលពលរដ្ឋ និងមេការអះអាងថា បាន​ឲ្យ​លុយ៤០ម៉ឺនរៀលនោះ មិន​ធ្វើអត្ថាធិប្បាយទេ ដោយថា បើចង់ដឹងច្បាស់សូម​ឲ្យ​ទៅ​ជួបលោក៕

Advertisement
Advertisement