Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់យានយន្តជាង១ពាន់គ្រឿងត្រួតពិនិត្យ និងពិន័យ

នគរបាលចរាចរណ៍កំពុងត្រួតពិនិត្យយានយន្ត

ភ្នំពេញ: នគរបាលចរាចរណ៍ទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន ១,០៧៥ គ្រឿង ក្នុងនោះមានម៉ូតូ ៨១១ គ្រឿង និងរថយន្ត ២៦៤ គ្រឿង។ នេះបើយោងតាមលោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។

នគរបាលចរាចរណ៍កំពុងត្រួតពិនិត្យយានយន្ត

ជាមួយគ្នាមន្ត្រីនាំពាក្យរូបនេះ ក៏បានឲ្យដឹងដែរថា រយៈពេល ២៣៣ ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យតាមអនុក្រឹត្យលេខ ៣៩ ពោលគឺចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២៣៧,៩២៧ គ្រឿង ក្នុងនោះមានម៉ូតូ ១៧៤,៩៨៤ គ្រឿង និងរថយន្តគ្រប់ប្រភេទ ៦២,៩៤៣ គ្រឿង ៕

Advertisement
Advertisement