Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងសុខាភិបាល​រៀបចំ​អតីត​មណ្ឌលសុខភាព​ចាក់អង្រែជា​កន្លែង​ថែទាំព្យាបាល​អ្នកជំងឺ​កូវីដ១៩

ដោយ​សារ​ការ​កើន​ឡើង នៃអ្នក​ស្នើ​សុំពិនិត្យ​ធ្វើ​តេស្តករណីវីរុសកូវីដ១៩ ក្រសួង​សុខាភិបាល​បាន​ពិភាក្សាជាមួយ​នឹង​អាជ្ញាធរ​រាជធានីភ្នំពេញ ដោយ​ធ្វើ​ការ​ពង្រីក​បន្ថែម​អគារ​ថែទាំង​ព្យាបាល​ដែលមាន​ចំណុះ​ ១០០​គ្រែ​បន្ថែមទៀត នៅ​អតីត​មណ្ឌលសុខភាព​ចាក់អង្រែ ក្នុង​សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជាមួយ​គ្នា​នេះ ក្រសួង​ក៏​អំពាវនាវដល់​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ​ឲ្យ​ចូលរួម​ក្នុង​ភារកិច្ច​ដ៏​ឧត្តុងឧត្តម​ដើម្បី​ប្រយុទ្ធ​នឹង​វីរុស​កូវីដ​១៩នេះ​ផងដែរ។

គួរ​បញ្ជាក់ដែរថា កន្លងមក​ក្រសួង​សុខាភិបាល​ក៏​បាន​រៀបចំ​ទីន្លែង​ថែទាំ និង​ព្យាបាល​អ្នកជំងឺកូវីដ​១៩នេះ ដោយ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យ​គន្ធ​បុប្ឆា​ភ្នំពេញ មន្ទីរពេទ្យ​ជ័យវរ្ម័នទី៧សៀមរាប និង​នៅមន្ទីរពេទ្យ​ខេត្ត​ទាំង​២៤​ផងដែរ៕

Advertisement
Advertisement